This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Saturday, August 1, 2015
Sample post with, links, paragraphs and comments
Thursday, July 30, 2015
តើអ្វីទៅជាក្រុមអាហារជាមូលដ្ឋាន ៣ ប្រភេទ?
- អាហារថាមពល (Envergy Foods or Go Foods ) ជាអាហារដែលផ្តល់នូវកំដៅ និង ថាមពលដល់រាងកាយរបស់យើង ។ អាហារនេះមានជាតិកាបូនអីដ្រាត និង អាហារម្សៅដូចជា បាយ ពោត នំបុ័ង អង្ករ macaroni មី ដំឡូង ដំឡូងជ្វា ដំឡូង gabi ដំឡូងមី និង ផ្សេងៗទៀត ។ អាហារមានសារធាតុស្ករ ដូចជា នំខេក គ្រាប់ស្ករ ស្ករតាំងម៉ែ ដំណាប់(jam) ទឹកដម (jellies) ទឹកឃ្មុំ រងូ(molasses)និងការ៉េម ។
- អាហារសាងសង់ (Body-building Foods or Grow Foods) ជាអាហារដែលជួសជុល និងសាងសង់ កោសិកា និង ជាលិការបស់យើង ។ វាធ្វើអោយយើងលូតលាស់ ។ អាហារមានជាតិប្រូតេអីន គឺជាបសុបក្សី (មាន់ ទា ) សាច់ ស៊ុត ទឹកដោះគោ ត្រី អាហារសមុទ្រ កំពិស សណ្តែកសៀង សណ្តែក សណ្តែកដី ធុញ្ញជាតិ ។
- អាហារការពារ (Protective Foods or Glow Foods) ជាអាហារការពាររាងកាយរបស់យើង ។ អាហារនេះ មានក្នុងសារធាតុខនិជ និង វិតាមីន ។ សារធាតុខនិជ មានក្នុងអាហារ ដូចជា ទឹកដោះគោរ cheese ត្រី ខ្យង ដូចជា
ងាវ និងកំពិស សារ៉ាយ បង្កង ។
Tuesday, July 14, 2015
Sunday, July 5, 2015
វេយ្យាករណ៍ភាសាខ្មែរ៖ ថ្នាក់ពាក្យ (Parts of speech)
២.សព្វនាម (Pronoun) គឺជាពាក្យសម្រាប់ប្រើជំនួសនាម ឬកន្សោមនាម ។
៣.កិរិយាសព្ទ (Verb) គឺជាពាក្យដែលបង្ហាញប្រាប់ពីសកម្មភាព ឬចលនា ។
៤.គុណនាម (Adjective) គឺជាពាក្យដែលបញ្ជាក់លក្ខណៈអោយនាម ឬសព្វនាម ។
៥.គុណកិរិយា (Adverb) គឺជាពាក្យសម្រាប់បញ្ជាក់ បន្ថែមន័យអោយកាន់តែច្បាស់ដល់នាម គុណនាម កិរិយាសព្ទ ឬគុណកិរិយាដ៏ទៃទៀត ។
៦.ធ្នាក់ (Preposition) គឺជាពាក្យសម្រាប់ប្រើជាមួយនាម ឬសព្វនាម ដើម្បីបង្ហាញថា នាម ឬសព្វនាមនោះ ជាប់ទាក់ទងនឹងពាក្យដទៃទៀតក្នុងល្បះដូចម្តេច ។ ធ្នាក់តែងបង្ហាញប្រាប់ ទិសដៅ ទីតាំង ឬទាក់ទងទៅនឹងពេលវេលា ។
៧.ឈ្នាប់ (Conjunction) គឺជាពាក្យដែលសម្រាប់ភ្ជាប់ពាក្យ ឬក្រុមពាក្យ ទៅនឹងពាក្យ ។
៨.ឧទានសព្ទ (Interjection) គឺជាពាក្យ ឬក្រុមពាក្យ ដែលអ្នកនិយាយបន្លឹសូររបស់ឮខ្លាំងខុសពីធម្មតា ដើម្បីបង្ហាញអារម្មណ៍ភ្ងាក់ផ្អើល បង្ហាញពីការរំជួលចិត្តរបស់អ្នកនិយាយ ។
Friday, July 3, 2015
សិក្សាវេយ្យាករណ៍៖ អំពីនាម (Noun)
សំគាល់មនុស្ស៖ គ្រូ សិស្ស នាយកសាលា ធីតា សិលា .... ។
សំគាល់សត្វ៖ មាន់ ទា ត្រី គោ សេះ ក្របី ពស់ ចាប ..................... ។
សំគាល់រុក្ខជាតិ៖ ស្វាយ ក្រូច ល្ហុង ត្រសក់ ...។
សំគាល់ទីកន្លែង៖ ភ្នំពេញ ស្រែ រោងកុន សារមន្ទីរ ................ ។
សំគាល់វត្ថុ៖ ក្រដាស នាឡិកា បិច គំនូរ ............. ។
សំគាល់គំនិត៖ សុជីវធម៌ ប្រជាធិបតេយ្យ សេរីភាព.......... ។
សំគាល់អារម្មណ៍៖ ការច្រណែន ការអៀនខ្មាស់ ការអត់ឃ្លាន ................ ។
នាមចែកជា៖
១. នាមសាធារណ៍ (Common Noun) គឺជានាមបង្ហាញប្រាប់ឈ្មោះ មនុស្ស សត្វ រុក្ខជាតិ ទីកន្លែង វត្ថុ ឬគំនិត ក្នុងលក្ខណៈទូទៅ ។ ឧទាហរណ៍៖
សំគាល់មនុស្ស៖ កសិករ កម្មករ គ្រូ នាយករដ្ឋមន្ត្រី ស្តេច អ្នកនិពន្ធ ម្តាយ .... ។
សំគាល់សត្វ៖ មាន់ ទា ត្រី គោ សេះ ក្របី ពស់ ចាប ..................... ។
សំគាល់ទីកន្លែង៖ ទីក្រុង វាលស្រែ សាកលវិទ្យាល័យ ...... ។
សំគាល់វត្ថុ៖ ប្រាសាទ ក្រដាស នាឡិកា បិច គំនូរ ............. ។
សំគាល់គំនិត៖ សេចក្តីស្រឡាញ់ មនោសញ្ចេតនា ឧត្តមគតិ.......... ។
២. នាមអសាធារណ៍ (Proper Noun) គឺជានាមបង្ហាញប្រាប់ឈ្មោះ មនុស្ស សត្វ រុក្ខជាតិ ទីកន្លែង វត្ថុ ឬគំនិត ក្នុងលក្ខណៈមិនទូទៅ ពិតប្រាកដ សំដៅចំៗឈ្មោះ ។ ឧទាហរណ៍៖
សំគាល់មនុស្ស៖ សុផាត ចៅចិត សីណា ហ៊ុន សែន សីហនុ ព្រាប សុវត្ថ.... ។
សំគាល់សត្វ៖ អាត្នោត អាចំប៉ា (សត្វគោ) គីលូ (សត្វឆ្កែ)..................... ។
សំគាល់រុក្ខជាតិ៖ ចេកអំបូង ស្វាយខ្ទិះ ដូងភ្លើង .............. ។
សំគាល់ទីកន្លែង៖ ភ្នំពេញ សៀមរាប កោះពេជ្រ ផ្សារអូឬស្សី ន័រតុន ..... ។
សំគាល់វត្ថុ៖ អង្គរវត្ត ............. ។
សំគាល់គំនិត៖ លទ្ធិកុម្មុយនីស លទ្ធិប្រជាធិបតេយ្យ........... ។
សិក្សាវេយ្យាករណ៍៖ អំពីសព្វនាម (Pronoun)
សព្វនាម (Pronoun) គឺជាពាក្យសម្រាប់ប្រើជំនួសនាម ឬកន្សោមនាម។ សព្វនាមមាន ខ្ងុំ ឯង លោក អ្នក គាត់ វា គេ នាង នេះ នោះ ........... ។
ឧទាហរណ៍៖
ធីតា ជាសិស្សថ្នាក់ទី ៦ ។ នាងខំរៀនសូត្រណាស់ ។
ពាក្យ "ធីតា" ជានាមសំគាល់មនុស្ស
ពាក្យ "នាង" ជាសព្វនាម ជំនួសអោយនាម "ធីតា" ។
II. ប្រភេទនៃសព្វនាម
សព្វនាមរូមមាន
១. សព្វនាមបុរិសៈ (Common Noun) គឺជាសព្វនាម ដែលមានការប្រើប្រាស់ចាំបាច់បំផុត ។ សព្វនាមបុរិសៈចែកចេញជាបីបុរស (បីក្រុម) ដូចខាងក្រោ៖
បុរស | ឯកវចនៈ | ពហុវចនៈ |
បុរសទី១ | ខ្ងុំ យើង | យើង ពួកយើង |
បុរសទី២ | ឯង លោក | ពួកឯ ពួកលោក |
បុរសទី៣ | នាង វា គាត់ គេ | ពួកនាង ពួកវា ពួកគាត់ ពួកគេ |
ភេទរបស់សព្វនាមបុរិសៈ សព្វនាមទាំងនេះ ពុំមានចែកភេទច្បាស់លាស់ឡើយ គឺអាស្រ័យលើនាម ដែលវា ជំនួសអោយ តែប៉ុណ្ណោះ បើនាម នោះជាភេទអ្វី សព្វនាមក៏មានភេទដូច្នោះដែរ ។ ឧទាហរណ៍៖
- សុធាវី ជាសិស្សថ្នាក់ទី៧ ។ នាង មករៀនមិនដែលយឺតទេ ។ (សព្វនាម "នាង" គឺភេទស្រី)
- សេង ជាកសិករ ។ គាត់មានកូនពីរនាក់ ។ (សព្វនាម "គាត់" គឺអភេទដោយសារនាម "សេង" ដែលសព្វនាម "គាត់" ជំនួសអោយគឺជានាមអភេទ ពីព្រោះកសិករឈ្មោះ "សេង" មិនដឹងថា ប្រុស ឬស្រីទេ )
- មីងសេង ជាកសិករគំរូ ។ គាត់បានទទួលប័ណ្ណសរសើរពីលោកមេឃុំពីម្សិលមិញ ។ (សព្វនាម "គាត់" គឺភេទស្រី ដោយសារនាម "គាត់" ដែលសព្វនាម "គាត់" ជំនួសអោយគឺភេទស្រី)
- លោកសេង ជាអ្នកនិពន្ធ។ គាត់ និពន្ធសៀវភៅភាសាខ្មែរ ។ (សព្វនាម "គាត់"គឺភេទប្រុស ដោយសារនាម "សេង" ដែលសព្វនាម "គាត់" ជំនួសអោយគឺភេទប្រុស)
សម្រាប់ទីជីតៈ គេប្រើពាក្យ នេះ
ឧទាហរណ៍១៖ នេះ ជាតុរបស់រស្មី ។
ឧទាហរណ៍២៖ នេះ ជាចំណែករបស់ឯង។
សម្រាប់ទីឆ្ងាយៈ គេប្រើពាក្យ នោះ
ឧទាហរណ៍១៖ នោះ ជាវិទ្យាល័យក្រូចឆ្មារ។
ឧទាហរណ៍២៖ នោះ ជានាយកសាលា។
៣. សព្វនាមសំនួរ (Interrogative Pronoun) គឺជាសព្វនាមសម្រាប់សួរ ។ សព្វនាមសំនួរ ដូចជា នរណា អ្នកណា អ្វី អ្នកណាខ្លះ .......... ។
ឧទាហរណ៍១៖ អ្នកណាខ្លះ ទៅសួរសុខទុក្ខ លោកតា?
ឧទាហរណ៍២៖ អ្នកណា ធ្វើអោយបែកក្រចក់?
៤. សព្វនាមឈ្នាប់ (Relative Pronoun) មានតែមួយគត់ គឺ ដែល។ សព្វនាមឈ្នាប់ ប្រើជំនួស នាម កន្សោមនាម ឬឃ្លានាម ។
ឧទាហរណ៍១៖ ចោរ ដែលលួចកង់ឯង គេចាប់បានហើយ ។
ឧទាហរណ៍២៖ សុខា និងដានី ដែលជាសិស្ស ត្រូវបានទៅរៀននៅជប៉ុន ។
ឧទាហរណ៍៣៖ ពិសិដ្ឋ ជាវិចិត្រករ ដែលមានស្នាដៃល្អជាងគេ ។
៥. សព្វនាមឆ្លុះ (Reflexive Pronoun) គឺកើតឡើងនៅក្នុងល្បះ វាជាអ្នកធ្វើ និងទទួលអំពើរដោយខ្លួនឯងផ្ទាល់ ។ សព្វនាមឆ្លុះមានដូចជា ផ្ទាល់ខ្លួន ដោយខ្លួនឯង ដោយខ្លួននាង ដោយពួកគេ .......... ។
ឧទាហរណ៍១៖ ខ្ងុំ ខឹងនឹងខ្លួនឯង ។
ឧទាហរណ៍២៖ គាត់ ប្រក់ផ្ទះខ្លួនឯង ។
៦. សព្វនាមសំនួរ (Indefinite Pronoun) សំដៅចំពោះនាមទាំងឡាយណា ដែលសព្វនាមមិនច្បាស់ ជំនួសអោយនោះ មានលក្ខណៈមិនអាចបង្ហាញប្រាប់ អោយឃើញភាពច្បាស់លាស់បាន ។ សព្វនាមមិនច្បាស់ វាប្រើជំនួសអោយនាម ស្ថិតក្នុងលក្ខណៈ ទូទៅ ដោយមិនបញ្ជាក់ច្បាស់ចំពោះនាមណាមួយឡើយ ។ សព្វនាម មិនច្បាស់មានដូចជា នរណាម្នាក់ អ្នករាល់គ្នា នរណាមួយ ............ ។
ឧទាហរណ៍១៖ អ្នករាល់គ្នា ត្រូវទៅឡើងឡាន នៅម៉ោង ៦ ព្រឹក ។
ឧទាហរណ៍២៖ តើ អ្នករាល់គ្នា ចង់បានអ្វី ?
II. មុខងារនៃសព្វនាមនៅក្នុងល្បះ
សព្វនាម មានតួនាទីនៅក្នងល្បះ ជាប្រធានផង និងជាកម្មបទផង ។
នាទីជាប្រធាននៃល្បះ
ឧទាហរណ៍១៖ គាត់ភ្ជួរស្រែ ។
ឧទាហរណ៍២៖ យើងរៀនភាសាខ្មែរ ។
នាទីជាកម្មបទនៃល្បះ
ឧទាហរណ៍១៖ ធីតាជួបគាត់ ។
ឧទាហរណ៍២៖ឳពុកនាង ចូលចិត្តខ្ងុំ ។