Friday, July 3, 2015

សិក្សាវេយ្យាករណ៍៖ អំពីនាម (Noun)

នាម (Noun) គឺជាពាក្យដែលសំដែងប្រាប់ពីឈ្មោះ មនុស្ស សត្វ រុក្ខជាតិ ទីកន្លែង វត្ថុ និង គំនិត ។ ឧទាហរណ៍៖
       សំគាល់មនុស្ស៖ គ្រូ សិស្ស នាយកសាលា ធីតា សិលា .... ។
       សំគាល់សត្វ៖ មាន់ ទា ត្រី គោ សេះ ក្របី ពស់ ចាប ..................... ។
       សំគាល់រុក្ខជាតិ៖ ស្វាយ ក្រូច ល្ហុង ត្រសក់ ...។
       សំគាល់ទីកន្លែង៖ ភ្នំពេញ ស្រែ រោងកុន សារមន្ទីរ ................ ។
       សំគាល់វត្ថុ៖ ក្រដាស នាឡិកា បិច គំនូរ ............. ។
       សំគាល់គំនិត៖ សុជីវធម៌ ប្រជាធិបតេយ្យ សេរីភាព.......... ។
       សំគាល់អារម្មណ៍៖ ការច្រណែន ការអៀនខ្មាស់ ការអត់ឃ្លាន ................ ។

នាមចែកជា៖
១. នាមសាធារណ៍ (Common Noun) គឺជានាមបង្ហាញប្រាប់ឈ្មោះ មនុស្ស សត្វ រុក្ខជាតិ ទីកន្លែង វត្ថុ ឬគំនិត ក្នុងលក្ខណៈទូទៅ  ។ ឧទាហរណ៍៖
         សំគាល់មនុស្ស៖ កសិករ កម្មករ គ្រូ នាយករដ្ឋមន្ត្រី ស្តេច អ្នកនិពន្ធ ម្តាយ .... ។
         សំគាល់សត្វ៖ មាន់ ទា ត្រី គោ សេះ ក្របី ពស់ ចាប ..................... ។
         សំគាល់ទីកន្លែង៖ ទីក្រុង វាលស្រែ សាកលវិទ្យាល័យ ...... ។
         សំគាល់វត្ថុ៖ ប្រាសាទ ក្រដាស នាឡិកា បិច គំនូរ ............. ។
         សំគាល់គំនិត៖ សេចក្តីស្រឡាញ់ មនោសញ្ចេតនា ឧត្តមគតិ.......... ។

២. នាមអសាធារណ៍ (Proper Noun) គឺជានាមបង្ហាញប្រាប់ឈ្មោះ មនុស្ស សត្វ រុក្ខជាតិ ទីកន្លែង វត្ថុ ឬគំនិត ក្នុងលក្ខណៈមិនទូទៅ ពិតប្រាកដ សំដៅចំៗឈ្មោះ  ។ ឧទាហរណ៍៖
          សំគាល់មនុស្ស៖ សុផាត ចៅចិត សីណា ហ៊ុន សែន សីហនុ ព្រាប សុវត្ថ.... ។
          សំគាល់សត្វ៖ អាត្នោត អាចំប៉ា (សត្វគោ) គីលូ (សត្វឆ្កែ)..................... ។
          សំគាល់រុក្ខជាតិ៖ ចេកអំបូង ស្វាយខ្ទិះ ដូងភ្លើង .............. ។
          សំគាល់ទីកន្លែង៖ ភ្នំពេញ សៀមរាប កោះពេជ្រ ផ្សារអូឬស្សី ន័រតុន ..... ។
          សំគាល់វត្ថុ៖ អង្គរវត្ត ............. ។
          សំគាល់គំនិត៖ លទ្ធិកុម្មុយនីស លទ្ធិប្រជាធិបតេយ្យ........... ។

1 comment:

  1. ខ្ញុំពិតជាចូលចិត្តខ្លាំងណាស់វាល្អតែប្រសិនបើមានបូកបញ្ជូលជាមួយភាសាអង់គ្លេសកាន់តែល្អថែមទៀត

    ReplyDelete