This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, July 30, 2015

តើអ្វីទៅជាក្រុមអាហារជាមូលដ្ឋាន ៣ ប្រភេទ?


ក្រុម​អាហារ​ទាំង​បី​គឺ​ជា​អាហារថាមពល អាហារលូតលាស់ និង​អាហារការពារ៖
  1. អាហារថាមពល (Envergy Foods or Go Foods ) ជាអាហារដែលផ្តល់នូវកំដៅ និង ថាមពលដល់រាងកាយរបស់យើង ។ អាហារនេះមានជាតិកាបូនអីដ្រាត និង អាហារម្សៅដូចជា បាយ ពោត នំបុ័ង អង្ករ macaroni មី ដំឡូង ដំឡូងជ្វា ដំឡូង gabi ដំឡូងមី និង ផ្សេងៗទៀត ។ អាហារមានសារធាតុស្ករ ដូចជា នំខេក  គ្រាប់ស្ករ ស្ករតាំងម៉ែ ដំណាប់(jam) ទឹកដម (jellies) ទឹកឃ្មុំ រងូ(molasses)និងការ៉េម ។
  2. អាហារសាងសង់ (Body-building Foods or Grow Foods) ជាអាហារដែលជួសជុល និងសាងសង់ កោសិកា និង ជាលិការបស់យើង ។ វាធ្វើអោយយើងលូតលាស់ ។ អាហារមានជាតិប្រូតេអីន គឺជាបសុបក្សី (មាន់ ទា ) សាច់ ស៊ុត ទឹកដោះគោ ត្រី អាហារសមុទ្រ កំពិស សណ្តែកសៀង សណ្តែក សណ្តែកដី ធុញ្ញជាតិ ។
  3. អាហារការពារ (Protective Foods or Glow Foods) ជាអាហារការពាររាងកាយរបស់យើង ។ អាហារនេះ មានក្នុងសារធាតុខនិជ និង វិតាមីន ។ សារធាតុខនិជ មានក្នុងអាហារ ដូចជា ទឹកដោះគោរ cheese ត្រី ខ្យង ដូចជា
    ងាវ និងកំពិស សារ៉ាយ បង្កង ។

Tuesday, July 14, 2015

កំរិត១ មេរៀនទី១

មេរៀនទី១ 

នេះ

  • នៅក្នុងផ្នែកទី១ នៃមេរៀនទី១ យើបនឹងរៀនពីរបៀបប្រើប្រាស់ هَـٰذَا ដែលមានន័យថា សព្វនាម នេះ  (ដែលត្រូវបានហៅថា សព្វនាមចង្អុល នៅក្នុងវេយ្យាករណ៍ ) ។ هَـٰذَا ត្រូវបានបញ្ចេញសំលេងថា هَاذَا ប៉ុន្តែត្រូវបានសរសេរដោយមិនដាក់ អាលីហ្វ ដំបូងនោះទេ ។ ពាក្យទី២ គឺជានាម ដែលនឹងត្រូវសំដៅដល់ ឧទាហរណ៍  بَيْتٌ មានន័យថា ផ្ទះ ។

ភាសាអារ៉ាប់

Sunday, July 5, 2015

វេយ្យាករណ៍ភាសាខ្មែរ៖ ថ្នាក់ពាក្យ (Parts of speech)

១.នាម (Noun) គឺជាពាក្យដែលសំដែងប្រាប់ពីឈ្មោះ មនុស្ស សត្វ រុក្ខជាតិ វត្ថុ ទីកន្លែង និង គំនិត ។
២.សព្វនាម (Pronoun) គឺជាពាក្យសម្រាប់ប្រើជំនួសនាម ឬកន្សោមនាម ។
៣.កិរិយាសព្ទ (Verb) គឺជាពាក្យដែលបង្ហាញប្រាប់ពីសកម្មភាព ឬចលនា ។
៤.គុណនាម (Adjective) គឺជាពាក្យដែលបញ្ជាក់លក្ខណៈអោយនាម ឬសព្វនាម ។
៥.គុណកិរិយា (Adverb) គឺជាពាក្យសម្រាប់បញ្ជាក់ បន្ថែមន័យអោយកាន់តែច្បាស់ដល់នាម គុណនាម កិរិយាសព្ទ ឬគុណកិរិយាដ៏ទៃទៀត ។
៦.ធ្នាក់ (Preposition) គឺជាពាក្យសម្រាប់ប្រើជាមួយនាម ឬសព្វនាម ដើម្បីបង្ហាញថា នាម ឬសព្វនាមនោះ ជាប់ទាក់ទងនឹងពាក្យដទៃទៀតក្នុងល្បះដូចម្តេច ។ ធ្នាក់តែងបង្ហាញប្រាប់ ទិសដៅ ទីតាំង ឬទាក់ទងទៅនឹងពេលវេលា ។
៧.ឈ្នាប់ (Conjunction) គឺជាពាក្យដែលសម្រាប់ភ្ជាប់ពាក្យ ឬក្រុមពាក្យ ទៅនឹងពាក្យ ។
៨.ឧទានសព្ទ (Interjection) គឺជាពាក្យ ឬក្រុមពាក្យ ដែលអ្នកនិយាយបន្លឹសូររបស់ឮខ្លាំងខុសពីធម្មតា ដើម្បីបង្ហាញអារម្មណ៍ភ្ងាក់ផ្អើល បង្ហាញពីការរំជួលចិត្តរបស់អ្នកនិយាយ ។

Friday, July 3, 2015

សិក្សាវេយ្យាករណ៍៖ អំពីនាម (Noun)

នាម (Noun) គឺជាពាក្យដែលសំដែងប្រាប់ពីឈ្មោះ មនុស្ស សត្វ រុក្ខជាតិ ទីកន្លែង វត្ថុ និង គំនិត ។ ឧទាហរណ៍៖
       សំគាល់មនុស្ស៖ គ្រូ សិស្ស នាយកសាលា ធីតា សិលា .... ។
       សំគាល់សត្វ៖ មាន់ ទា ត្រី គោ សេះ ក្របី ពស់ ចាប ..................... ។
       សំគាល់រុក្ខជាតិ៖ ស្វាយ ក្រូច ល្ហុង ត្រសក់ ...។
       សំគាល់ទីកន្លែង៖ ភ្នំពេញ ស្រែ រោងកុន សារមន្ទីរ ................ ។
       សំគាល់វត្ថុ៖ ក្រដាស នាឡិកា បិច គំនូរ ............. ។
       សំគាល់គំនិត៖ សុជីវធម៌ ប្រជាធិបតេយ្យ សេរីភាព.......... ។
       សំគាល់អារម្មណ៍៖ ការច្រណែន ការអៀនខ្មាស់ ការអត់ឃ្លាន ................ ។

នាមចែកជា៖
១. នាមសាធារណ៍ (Common Noun) គឺជានាមបង្ហាញប្រាប់ឈ្មោះ មនុស្ស សត្វ រុក្ខជាតិ ទីកន្លែង វត្ថុ ឬគំនិត ក្នុងលក្ខណៈទូទៅ  ។ ឧទាហរណ៍៖
         សំគាល់មនុស្ស៖ កសិករ កម្មករ គ្រូ នាយករដ្ឋមន្ត្រី ស្តេច អ្នកនិពន្ធ ម្តាយ .... ។
         សំគាល់សត្វ៖ មាន់ ទា ត្រី គោ សេះ ក្របី ពស់ ចាប ..................... ។
         សំគាល់ទីកន្លែង៖ ទីក្រុង វាលស្រែ សាកលវិទ្យាល័យ ...... ។
         សំគាល់វត្ថុ៖ ប្រាសាទ ក្រដាស នាឡិកា បិច គំនូរ ............. ។
         សំគាល់គំនិត៖ សេចក្តីស្រឡាញ់ មនោសញ្ចេតនា ឧត្តមគតិ.......... ។

២. នាមអសាធារណ៍ (Proper Noun) គឺជានាមបង្ហាញប្រាប់ឈ្មោះ មនុស្ស សត្វ រុក្ខជាតិ ទីកន្លែង វត្ថុ ឬគំនិត ក្នុងលក្ខណៈមិនទូទៅ ពិតប្រាកដ សំដៅចំៗឈ្មោះ  ។ ឧទាហរណ៍៖
          សំគាល់មនុស្ស៖ សុផាត ចៅចិត សីណា ហ៊ុន សែន សីហនុ ព្រាប សុវត្ថ.... ។
          សំគាល់សត្វ៖ អាត្នោត អាចំប៉ា (សត្វគោ) គីលូ (សត្វឆ្កែ)..................... ។
          សំគាល់រុក្ខជាតិ៖ ចេកអំបូង ស្វាយខ្ទិះ ដូងភ្លើង .............. ។
          សំគាល់ទីកន្លែង៖ ភ្នំពេញ សៀមរាប កោះពេជ្រ ផ្សារអូឬស្សី ន័រតុន ..... ។
          សំគាល់វត្ថុ៖ អង្គរវត្ត ............. ។
          សំគាល់គំនិត៖ លទ្ធិកុម្មុយនីស លទ្ធិប្រជាធិបតេយ្យ........... ។

សិក្សាវេយ្យាករណ៍៖ អំពីសព្វនាម (Pronoun)

សព្វនាម
Pronoun 

 I. ការស្គាល់សព្វនាម
សព្វនាម (Pronoun) គឺជាពាក្យសម្រាប់ប្រើជំនួសនាម ឬកន្សោមនាម។ សព្វនាមមាន ខ្ងុំ ឯង លោក អ្នក គាត់ វា គេ នាង នេះ នោះ ........... ។
 ឧទាហរណ៍៖
             ធីតា ជាសិស្សថ្នាក់ទី ៦ ។ នាងខំរៀនសូត្រណាស់ ។ 
             ពាក្យ "ធីតា" ជានាមសំគាល់មនុស្ស
             ពាក្យ "នាង" ជាសព្វនាម ជំនួសអោយនាម "ធីតា" ។
 
 II. ប្រភេទនៃសព្វនាម
សព្វនាមរូមមាន
១. សព្វនាមបុរិសៈ (Common Noun) គឺជាសព្វនាម ដែលមានការប្រើប្រាស់ចាំបាច់បំផុត  ។ សព្វនាមបុរិសៈចែកចេញជាបីបុរស (បីក្រុម) ដូចខាងក្រោ៖
បុរស ឯកវចនៈ ពហុវចនៈ
បុរសទី១ ខ្ងុំ យើង យើង ពួកយើង
បុរសទី២ ឯង លោក ពួកឯ ពួកលោក
បុរសទី៣ នាង វា គាត់ គេ ពួកនាង ពួកវា ពួកគាត់ ពួកគេ

ភេទរបស់សព្វនាមបុរិសៈ សព្វនាមទាំងនេះ ពុំមានចែកភេទច្បាស់លាស់ឡើយ គឺអាស្រ័យលើនាម ដែលវា ជំនួសអោយ តែប៉ុណ្ណោះ បើនាម នោះជាភេទអ្វី សព្វនាមក៏មានភេទដូច្នោះដែរ ។ ឧទាហរណ៍៖
  1. សុធាវី ជាសិស្សថ្នាក់ទី៧ ។ នាង មករៀនមិនដែលយឺតទេ ។ (សព្វនាម "នាង" គឺភេទស្រី)
  2. សេង ជាកសិករ ។ គាត់មានកូនពីរនាក់ ។ (សព្វនាម "គាត់" គឺអភេទដោយសារនាម   "សេង" ដែលសព្វនាម "គាត់" ជំនួសអោយគឺជានាមអភេទ ពីព្រោះកសិករឈ្មោះ "សេង" មិនដឹងថា ប្រុស ឬស្រីទេ )
  3. មីងសេង ជាកសិករគំរូ ។ គាត់បានទទួលប័ណ្ណសរសើរពីលោកមេឃុំពីម្សិលមិញ ។ (សព្វនាម "គាត់" គឺភេទស្រី ដោយសារនាម "គាត់" ដែលសព្វនាម "គាត់" ជំនួសអោយគឺភេទស្រី)
  4. លោកសេង ជាអ្នកនិពន្ធ។ គាត់ និពន្ធសៀវភៅភាសាខ្មែរ ។ (សព្វនាម "គាត់"គឺភេទប្រុស ដោយសារនាម "សេង" ដែលសព្វនាម "គាត់" ជំនួសអោយគឺភេទប្រុស)

២. សព្វនាមចង្អុល (Demonstrative Pronoun) គឺជាសព្វនាមសម្រាប់ចង្អុល ទីជិត ឬឆ្ងាយ ។
សម្រាប់ទីជីតៈ គេប្រើពាក្យ នេះ
            ឧទាហរណ៍១៖ នេះ ជាតុរបស់រស្មី ។
            ឧទាហរណ៍២៖ នេះ ជាចំណែករបស់ឯង។
សម្រាប់ទីឆ្ងាយៈ គេប្រើពាក្យ នោះ
            ឧទាហរណ៍១៖ នោះ ជាវិទ្យាល័យក្រូចឆ្មារ។
            ឧទាហរណ៍២៖ នោះ ជានាយកសាលា។

៣. សព្វនាមសំនួរ (Interrogative Pronoun) គឺជាសព្វនាមសម្រាប់សួរ ។ សព្វនាមសំនួរ ដូចជា នរណា អ្នកណា អ្វី អ្នកណាខ្លះ .......... ។
            ឧទាហរណ៍១៖ អ្នកណាខ្លះ ទៅសួរសុខទុក្ខ លោកតា?
            ឧទាហរណ៍២៖ អ្នកណា ធ្វើអោយបែកក្រចក់?

៤. សព្វនាមឈ្នាប់ (Relative Pronoun) មានតែមួយគត់ គឺ ដែល។ សព្វនាមឈ្នាប់ ប្រើជំនួស នាម កន្សោមនាម ឬឃ្លានាម ។
            ឧទាហរណ៍១៖ ចោរ ដែលលួចកង់ឯង គេចាប់បានហើយ ។
            ឧទាហរណ៍២៖ សុខា និងដានី ដែលជាសិស្ស ត្រូវបានទៅរៀននៅជប៉ុន ។
            ឧទាហរណ៍៣៖ ពិសិដ្ឋ ជាវិចិត្រករ ដែលមានស្នាដៃល្អជាងគេ ។

៥. សព្វនាមឆ្លុះ (Reflexive Pronoun) គឺកើតឡើងនៅក្នុងល្បះ វាជាអ្នកធ្វើ និងទទួលអំពើរដោយខ្លួនឯងផ្ទាល់ ។ សព្វនាមឆ្លុះមានដូចជា ផ្ទាល់ខ្លួន ដោយខ្លួនឯង ដោយខ្លួននាង ដោយពួកគេ .......... ។
            ឧទាហរណ៍១៖ ខ្ងុំ ខឹងនឹងខ្លួនឯង
            ឧទាហរណ៍២៖ គាត់ ប្រក់ផ្ទះខ្លួនឯង ។

៦. សព្វនាមសំនួរ (Indefinite Pronoun) សំដៅចំពោះនាមទាំងឡាយណា ដែលសព្វនាមមិនច្បាស់ ជំនួសអោយនោះ មានលក្ខណៈមិនអាចបង្ហាញប្រាប់ អោយឃើញភាពច្បាស់លាស់បាន ។ សព្វនាមមិនច្បាស់ វាប្រើជំនួសអោយនាម ស្ថិតក្នុងលក្ខណៈ ទូទៅ ដោយមិនបញ្ជាក់ច្បាស់ចំពោះនាមណាមួយឡើយ ។ សព្វនាម មិនច្បាស់មានដូចជា នរណាម្នាក់ អ្នករាល់គ្នា នរណាមួយ ............ ។
            ឧទាហរណ៍១៖ អ្នករាល់គ្នា ត្រូវទៅឡើងឡាន នៅម៉ោង ៦ ព្រឹក ។
            ឧទាហរណ៍២៖ តើ អ្នករាល់គ្នា ចង់បានអ្វី ?

 II. មុខងារនៃសព្វនាមនៅក្នុងល្បះ
សព្វនាម មានតួនាទីនៅក្នងល្បះ ជាប្រធានផង និងជាកម្មបទផង ។
នាទីជាប្រធាននៃល្បះ 
            ឧទាហរណ៍១៖ គាត់ភ្ជួរស្រែ ។
            ឧទាហរណ៍២៖ យើងរៀនភាសាខ្មែរ ។
នាទីជាកម្មបទនៃល្បះ
            ឧទាហរណ៍១៖ ធីតាជួបគាត់
            ឧទាហរណ៍២៖ឳពុកនាង ចូលចិត្តខ្ងុំ