Friday, July 3, 2015

សិក្សាវេយ្យាករណ៍៖ អំពីសព្វនាម (Pronoun)

សព្វនាម
Pronoun 

 I. ការស្គាល់សព្វនាម
សព្វនាម (Pronoun) គឺជាពាក្យសម្រាប់ប្រើជំនួសនាម ឬកន្សោមនាម។ សព្វនាមមាន ខ្ងុំ ឯង លោក អ្នក គាត់ វា គេ នាង នេះ នោះ ........... ។
 ឧទាហរណ៍៖
             ធីតា ជាសិស្សថ្នាក់ទី ៦ ។ នាងខំរៀនសូត្រណាស់ ។ 
             ពាក្យ "ធីតា" ជានាមសំគាល់មនុស្ស
             ពាក្យ "នាង" ជាសព្វនាម ជំនួសអោយនាម "ធីតា" ។
 
 II. ប្រភេទនៃសព្វនាម
សព្វនាមរូមមាន
១. សព្វនាមបុរិសៈ (Common Noun) គឺជាសព្វនាម ដែលមានការប្រើប្រាស់ចាំបាច់បំផុត  ។ សព្វនាមបុរិសៈចែកចេញជាបីបុរស (បីក្រុម) ដូចខាងក្រោ៖
បុរស ឯកវចនៈ ពហុវចនៈ
បុរសទី១ ខ្ងុំ យើង យើង ពួកយើង
បុរសទី២ ឯង លោក ពួកឯ ពួកលោក
បុរសទី៣ នាង វា គាត់ គេ ពួកនាង ពួកវា ពួកគាត់ ពួកគេ

ភេទរបស់សព្វនាមបុរិសៈ សព្វនាមទាំងនេះ ពុំមានចែកភេទច្បាស់លាស់ឡើយ គឺអាស្រ័យលើនាម ដែលវា ជំនួសអោយ តែប៉ុណ្ណោះ បើនាម នោះជាភេទអ្វី សព្វនាមក៏មានភេទដូច្នោះដែរ ។ ឧទាហរណ៍៖
  1. សុធាវី ជាសិស្សថ្នាក់ទី៧ ។ នាង មករៀនមិនដែលយឺតទេ ។ (សព្វនាម "នាង" គឺភេទស្រី)
  2. សេង ជាកសិករ ។ គាត់មានកូនពីរនាក់ ។ (សព្វនាម "គាត់" គឺអភេទដោយសារនាម   "សេង" ដែលសព្វនាម "គាត់" ជំនួសអោយគឺជានាមអភេទ ពីព្រោះកសិករឈ្មោះ "សេង" មិនដឹងថា ប្រុស ឬស្រីទេ )
  3. មីងសេង ជាកសិករគំរូ ។ គាត់បានទទួលប័ណ្ណសរសើរពីលោកមេឃុំពីម្សិលមិញ ។ (សព្វនាម "គាត់" គឺភេទស្រី ដោយសារនាម "គាត់" ដែលសព្វនាម "គាត់" ជំនួសអោយគឺភេទស្រី)
  4. លោកសេង ជាអ្នកនិពន្ធ។ គាត់ និពន្ធសៀវភៅភាសាខ្មែរ ។ (សព្វនាម "គាត់"គឺភេទប្រុស ដោយសារនាម "សេង" ដែលសព្វនាម "គាត់" ជំនួសអោយគឺភេទប្រុស)

២. សព្វនាមចង្អុល (Demonstrative Pronoun) គឺជាសព្វនាមសម្រាប់ចង្អុល ទីជិត ឬឆ្ងាយ ។
សម្រាប់ទីជីតៈ គេប្រើពាក្យ នេះ
            ឧទាហរណ៍១៖ នេះ ជាតុរបស់រស្មី ។
            ឧទាហរណ៍២៖ នេះ ជាចំណែករបស់ឯង។
សម្រាប់ទីឆ្ងាយៈ គេប្រើពាក្យ នោះ
            ឧទាហរណ៍១៖ នោះ ជាវិទ្យាល័យក្រូចឆ្មារ។
            ឧទាហរណ៍២៖ នោះ ជានាយកសាលា។

៣. សព្វនាមសំនួរ (Interrogative Pronoun) គឺជាសព្វនាមសម្រាប់សួរ ។ សព្វនាមសំនួរ ដូចជា នរណា អ្នកណា អ្វី អ្នកណាខ្លះ .......... ។
            ឧទាហរណ៍១៖ អ្នកណាខ្លះ ទៅសួរសុខទុក្ខ លោកតា?
            ឧទាហរណ៍២៖ អ្នកណា ធ្វើអោយបែកក្រចក់?

៤. សព្វនាមឈ្នាប់ (Relative Pronoun) មានតែមួយគត់ គឺ ដែល។ សព្វនាមឈ្នាប់ ប្រើជំនួស នាម កន្សោមនាម ឬឃ្លានាម ។
            ឧទាហរណ៍១៖ ចោរ ដែលលួចកង់ឯង គេចាប់បានហើយ ។
            ឧទាហរណ៍២៖ សុខា និងដានី ដែលជាសិស្ស ត្រូវបានទៅរៀននៅជប៉ុន ។
            ឧទាហរណ៍៣៖ ពិសិដ្ឋ ជាវិចិត្រករ ដែលមានស្នាដៃល្អជាងគេ ។

៥. សព្វនាមឆ្លុះ (Reflexive Pronoun) គឺកើតឡើងនៅក្នុងល្បះ វាជាអ្នកធ្វើ និងទទួលអំពើរដោយខ្លួនឯងផ្ទាល់ ។ សព្វនាមឆ្លុះមានដូចជា ផ្ទាល់ខ្លួន ដោយខ្លួនឯង ដោយខ្លួននាង ដោយពួកគេ .......... ។
            ឧទាហរណ៍១៖ ខ្ងុំ ខឹងនឹងខ្លួនឯង
            ឧទាហរណ៍២៖ គាត់ ប្រក់ផ្ទះខ្លួនឯង ។

៦. សព្វនាមសំនួរ (Indefinite Pronoun) សំដៅចំពោះនាមទាំងឡាយណា ដែលសព្វនាមមិនច្បាស់ ជំនួសអោយនោះ មានលក្ខណៈមិនអាចបង្ហាញប្រាប់ អោយឃើញភាពច្បាស់លាស់បាន ។ សព្វនាមមិនច្បាស់ វាប្រើជំនួសអោយនាម ស្ថិតក្នុងលក្ខណៈ ទូទៅ ដោយមិនបញ្ជាក់ច្បាស់ចំពោះនាមណាមួយឡើយ ។ សព្វនាម មិនច្បាស់មានដូចជា នរណាម្នាក់ អ្នករាល់គ្នា នរណាមួយ ............ ។
            ឧទាហរណ៍១៖ អ្នករាល់គ្នា ត្រូវទៅឡើងឡាន នៅម៉ោង ៦ ព្រឹក ។
            ឧទាហរណ៍២៖ តើ អ្នករាល់គ្នា ចង់បានអ្វី ?

 II. មុខងារនៃសព្វនាមនៅក្នុងល្បះ
សព្វនាម មានតួនាទីនៅក្នងល្បះ ជាប្រធានផង និងជាកម្មបទផង ។
នាទីជាប្រធាននៃល្បះ 
            ឧទាហរណ៍១៖ គាត់ភ្ជួរស្រែ ។
            ឧទាហរណ៍២៖ យើងរៀនភាសាខ្មែរ ។
នាទីជាកម្មបទនៃល្បះ
            ឧទាហរណ៍១៖ ធីតាជួបគាត់
            ឧទាហរណ៍២៖ឳពុកនាង ចូលចិត្តខ្ងុំ
 







4 comments:

  1. តើសព្វនាមឆ្លុះដូចសព្វនាមឈ្នាប់ប្រធានដែររឺទេ?

    ReplyDelete
  2. កិរិយាម្ដេចបើកមិនចេញលោកគ្រូ?

    ReplyDelete
  3. Baccarat Rules - How to Play, Strategy, and Rules
    10bet rules › 메리트카지노총판 rules In addition to the Baccarat game, the standard game of Baccarat is for the player 바카라사이트 to get the three hands as three hands. For example, you will either have to play the entire hand

    ReplyDelete